
ឈា មរដូវ ពុំមែនជាឈាមមិនល្អនោះទេ ប៉ុន្តែ ជាឈាមដែលកើតចេញពីការរបកចេញនូវភ្នាសក្នុង របស់ស្បូន នៅពេលមិនបានបង្កកំណើត។
តា មធម្មតា បើរាងកាយមានសុខភាពល្អ អារម្មណ៍ភ្លឺថ្លា ឈាមរដូវ នឹងចេញមកក្នុងបរិមាណច្រើន តាមប្រក្រតី និង តែងតែហូរមកលឿន ដោយពុំមានទើរនៅខាងក្នុង ឈាមដែលចេញមក តែងតែជាពណ៌ក្រហម រាងខាប់ បន្តិច មិនកកជាដុំនោះទេ។
ឈាមរដូវ មិនមែនពណ៌ក្រហមស្រស់ជានិច្ច នោះទេ អ្នកខ្លះមានឈាមរដូវ ពណ៌ត្នោត ឬពណ៌ក្រមៅ ធ្វើឱ្យមានការព្រួយបារម្ភខ្លាចថា ជាឈាមមិនល្អ ឬ មានបញ្ហាក្នុងស្បូន តាមពិត ឈាមរដូវពណ៌ត្នោត ឬ ពណ៌ក្រមៅ ពុំមែនជារឿងខុសប្រក្រតីនោះទេ។
ការដែលឈាមរដូវ ប្រែជាពណ៌ក្រមៅ ព្រោះ វាទើរនៅក្នុងទ្វារមាសយូរ ភាគច្រើនតែងតែកើតឡើង ពេលចាប់ផ្តើមមានរដូវ នៅថ្ងៃដំបូង និងក្នុងថ្ងៃ ដែលជិតអស់រដូវ ឈាមតែងតែមកតិច ជ្រាបជា សន្សឹមៗ ឆ្លងកាត់ទ្វារមាសយូរ។ ឈាមពណ៌ក្រមៅ គឺឈាមដែលចេញមកយូរហើយ និងកើតជាប្រតិកម្ម កក ទើបប្រែជាពណ៌ក្រមៅ។ អ្នកអាចសង្កេតបាន នៅពេលមុតកាំបិតថ្មីៗ ឈាមមានពណ៌ក្រហមស្រស់ បន្ទាប់មក ឈាមក៏ប្រែជាពណ៌ក្រមៅ។
ស្ត្រីមួយចំនួន មិនបានយល់អំពីការប្រែប្រួល នៃឈាមរដូវ គិតថា ឈាមក្រមៅ គឺជាឈាមមិនល្អ (ខូច) អ្នកខ្លះ ដល់ថ្នាក់ទៅរកគ្រូពេទ្យផ្នែករោគស្ត្រី ដើម្បី ពិនិត្យរាងកាយ ដោយគ្រាន់តែមានការព្រួយបារម្ភ ចំពោះឈាមរដូវ ដែលមានការប្រែប្រួលពណ៌ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ឈាមរដូវពណ៌ត្នោត ឬក្រមៅ ពុំមែនជារឿងខុសប្រក្រតីនោះទេ ព្រោះថា មនុស្សយើង មិនបានបញ្ចោញសារធាតុមិនល្អ ចេញមកតាមឈាមរដូវនោះទេ ព្រោះស្បូន ពុំមានតួនាទីដូចនោះទេ មិន ដូចតម្រងនោម និងថ្លើម ដែលបញ្ចោញសារធាតុមិនល្អ ឬសំណល់ ចេញមកតាមទឹកនោម ឬលាមក នោះ ទេ។ ប៉ុន្តែ ដោយហេតុថា ទ្វារមាសស្ថិតនៅកណ្តាល រវាងផ្លូវបង្ហូរនោម នឹងទ្វារធំ លុះមានឈាមរដូវមក ទើបអ្នកខ្លះគិតថា ជាការបញ្ចោញចោលនូវសារធាតុ មិនល្អ ទៅវិញ៕